Category Archives: Uncategorized

ឃាត់ខ្លួនឪពុក​មាសាច់​ថ្លៃ​ចាប់​ក្មួយ​ស្រី​មាន​ផ្ទៃ​ពោះ​៧ខែ​រំលោភ​

ដោយ ៖ផ្កាយព្រឹក ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០១៤ ម៉ោង ១៣:៤៣ កោះសន្តិភាព ខេត្ត​ស្វាយ​រៀង​​៖បុរស​ម្នាក់​​ត្រូវ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ពពែត​ចាប់ខ្លួន​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ មីនា ២០១៤បន្ទាប់​ពី​បុរស​រូប​នេះ​ធ្វើ​សកម្ម​ភាព​ចាប់​ក្មួយ​ស្រីសាច់​ថ្លៃ​មាន​ផ្ទៃ​ពោះ​៧​ខែ​រំលោភ​សេព​សន្ថវៈ​រហូត​បាន​សម្រេច​កាល​ពី​វេលា​ម៉ោង​៧និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ មីនា​នៅ​លើ​ផ្ទះ​របស់​នាង​នៅ​ចំណុច​ត្រពាំង​អម្ពិល ភូមិ​ស្វាយ​គយ ឃុំ​ពពែតស្រុក​ស្វាយ​ទាប​។ តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថានារី​រង​គ្រោះ​អាយុ​២៣​ឆ្នាំ មាន​ផ្ទៃ​ពោះ​៧​ខែខណៈ​នៅ​ផ្ទះ​តែម្នាក់​ឯង​ត្រូវ​ពូសាច់​ថ្លៃ​មាយាទ​ថោក​ឈ្មោះ​ជា សារ៉ានអាយុ​៣៥​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​៤នាក់​ទៅ​ហើយ​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​រហូត​បាន​សម្រេច​ហើយ​គំរាម​​សម្លាប់​នាង​ចោល​ប្រសិន​បើនាង​យក​រឿង​នេះ​ប្រាប់​ក្រុម​គ្រួសារ​។ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជន​សង្ស័យ​បាន​សារភាព​ថា គេ​ពិត​ជាបាន​ចាប់​រំលោភ​ក្មួយ​ស្រី​​​ប្រាកដ​មែន​៕

Posted in Uncategorized | Leave a comment

ឃាត់ខ្លួន​បុរស​ល្មោភ​កាម​ចាប់​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​​រំលោភនៅ​ស្រុក​ជាំ​ក្សាន្ត​

ដោយ ៖ផ្កាយព្រឹក ថ្ងៃព្រហស្បត្ត៏ ទី១៣ ខែមីនា ឆ្នាំ២០១៤ ម៉ោង ១៦:២២ កោះសន្តិភាព ខេត្ត​ព្រះ​វិហារ​ ៖បុរស​ល្មោភ​កាម​ម្នាក់​ត្រូវ​ប៉ូលិស​ឃុំ​ស្រឯម​ឃាត់ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​១២ មីនា ២០១៤ ពី​បទ​រំលោភ​សេព​សន្ថវៈ​កុមារី​អាយុ​១៣​ឆ្នាំ​កាល​ពី​វេលា​ម៉ោង​៨​ព្រឹកថ្ងៃ​ដដែល​​នៅ​ក្បែរ​កង​ពល​តូច​លេខ​៨ស្ថិត​ក្នុង​ភូមិ​បង្គោល​៨ ឃុំ​ស្រ​ឯម ស្រុក​ជាំ​ក្សាន្ត​ខណៈ​ជន​ល្មើស​ឌុប​​ក្មេង​ស្រី​រង​គ្រោះ​​ទៅ​ជួប​ម្តាយ​នៅ​លើ​ភ្នំ​តា​ងោលខ្នង​ភ្នំ​ដង​រែក​ខាង​លិច​ប្រាសាទ​ព្រះ​វិហារ។ តាម​ការ​ឱ្យ​ដឹង​ពី​មេ​ប៉ុស្តិ៍​ឃុំ​ស្រ​ឯម​ថាជន​ល្មោភ​កាម​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ឈ្មោះ​នៅ ខីម អាយុ​២៨​ឆ្នាំជា​ទាហាន​វរ​សេនា​តូច​លេខ​៣៨៤ ចំណុះ​កង​ពល​តូច​អន្តរា​គមន៍​លេខ​៨​មាន​ទី​លំនៅ​ភូមិ​អូរ​អំបែង​ ឃុំ​ត្បែង​ ស្រុក​កំពង់​ស្វាយ​​ខេត្ត​កំពង់​ធំ បច្ចុប្បន្ន​រស់​នៅ​ភូមិ​ប្រាសាទ​ក្រហម ឃុំ​ព្រះ​ប្រឡាយ​ស្រុក​ត្រពាំង​ប្រាសាទ​​ខេត្ត​ឧត្តរ​មាន​ជ័យ​ចំណែក​ក្មេង​ស្រី​រង​គ្រោះ​មាន​ទី​លំនៅ​ភូមិ​-ឃុំ​ជាមួយ​ជន​ល្មើស​ដែរ​។ បច្ចុប្បន្ន​ជន​ល្មើស​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​វិហារ​ដើម្បីកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​នីតិ​វិធី​៕ ខេត្ត​ព្រះវិហារ​ ៖​​​​​បុរស​ម្នាក់​បាន​ត្រូវ​សមត្ថ​កិច្ច​​​ប៉ូលិស​ប៉ុស្ដិ៍​​ឃុំ​​ស្រឯម​​​ឃាត់​ខ្លួ​ន​កាល​ពី​រសៀល​​ថ្ងៃទី​​​១២ មីនា​ពីបទ​រំលោភ​​​សេព​សន្ថវៈ​​​​ក្មេង​ស្រី​​​អាយុ​​១៣​ឆ្នាំ​​​​​នៅ​​ក្នុង​​ឃុំស្រឯម​ ​​ស្រុក​ជាំ​ក្សាន្ត​​ ​។ការ​ចាប់​រំលោភ​​​​នេះ​បាន​កើត​ឡើង​​​ខណៈ​​ក្មេង​ស្រី​រង​គ្រោះ​​ត្រូវ​បាន​ម្ដាយពឹង​​​​​​​​ឱ្យជន​​​​ម្នាក់​នេះ​ឌុបម៉ូតូ​ទៅជួប​គាត់​​​​នៅ​លើ​ភ្នំតាងោល​ ខ្នង​ភ្នំ​ដង​រែក​ ខាងលិច​ប្រាសាទ​ព្រះវិហារនា​ព្រឹក​​ថ្ងៃទី​​១២ មីនា ។ តាម​​​​​​​លោក​អនុសេនីយ៍​​ត្រី​​​ ពាក ឆេង​​​នាយ​ប៉ុស្ដិ៍​​​ឃុំស្រឯម​​ថ្លែង​ថាជន​​​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​​នេះឈ្មោះ​​នៅ ខីម​​​អាយុ​​​​​​​​​​​​​២៨ឆ្នាំ​​​​ជា​ទាហាន​មាន​​ស្រុក​កំណើត​​​​​​​​​​​នៅ​ភូមិ​​​​អូរ​អំបែង​ឃុំ​ត្បែង​​ស្រុក​កំពង់​​ស្វាយ​ ខេត្ត​កំពង់ធំ​​​​ស​ព្វ​ថ្ងៃ​​​​​មក​រស់​នៅ​ភូមិ​​​ប្រាសាទ​ក្រហម​ ​​ឃុំ​​ព្រះ​ប្រឡាយ​ស្រុក​ត្រពាំង​​ប្រាសាទ​ … Continue reading

Posted in Uncategorized | Leave a comment

ឃាត់ខ្លួន​បុរស​ម្នាក់តែង​ខ្លួន​ជា​ខ្ទើយ​រួម​ភេទ​ជាមួយ​កុមារា​អាយុក្រោម​១៥​ឆ្នាំ​

ដោយ ៖ផ្កាយព្រឹក ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០១៤ ម៉ោង ១៥:០៩ រាជ​ធានី​ភ្នំពេញ​ ៖​នគរ​បាល​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្សនិង​ការ​ពារ​អនីតិ​ជន​រាជ​ធានី​ភ្នំពេញ​ កាល​ពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៤​មីនា ២០១៤បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​តែង​ខ្លួន​​ធ្វើ​ជា​ខ្ទើយរួម​ភេទ​ជាមួយ​កុមារា​អាយុ​ក្រោម​១៥​ឆ្នាំ​។ ជន​តែង​ខ្លួន​ធ្វើ​ខ្ទើយ​នេះ​ឈ្មោះ​ឡាយ វណ្ណាត ហៅ​ណាតអាយុ​២៩​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៥N២ ផ្លូវ​K៥ សង្កាត់​ទួល​សង្កែខណ្ឌ​ប្ញស្សី​កែវ​។ជន​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​តាម​ចំណា​របស់​ស្ថាប័ន​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និង​យោង​តាម​ពាក្យ​បណ្តឹង​របស់​បង​ស្រី​ជន​រង​គ្រោះ​។ តាម​ពាក្យ​បណ្តឹង​បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៦តុលា ២០១៣ ការិយា​ល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្សនិង​ការ​ពារ​អនីតិ​ជន​រាជ​ធានី​ភ្នំពេញ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​អ្នក​ស្រី​គង់ សុវណ្ណ អាយុ​២១​ឆ្នាំដែល​បាន​ប្តឹង​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​មាន​ចរិត​ស្រី​អាយុ​ប្រហែល​២៥​ឆ្នាំ ពី​បទ​នាំ​ប្អូន​ប្រុស​របស់​នាង​ឈ្មោះ​គង់​ វិរៈ​សម្បត្តិ​អាយុ​១៣​ឆ្នាំ ចូល​ក្នុង​បន្ទប់​លេង​ប្រដាប់​ភេទ​ទៅ​វិញ​ទៅ​មក​។ មន្ត្រី​នគរ​បាល​បាន​ឱ្យ​ដឹង​ទៀត​ថាក្រោយ​ពី​ទទួលពាក្យ​បណ្តឹង​នោះ​ការិយា​ល័យ​បាន​ធ្វើ​របាយ​ការណ៍​ដាក់​ជូន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដើម្បី​សុំ​បើក​ការ​ស៊ើប​អង្កេត​​និង​ហៅ​ជន​រង​គ្រោះ​មក​សាក​សួរ​អំពី​ដំណើរ​រឿង​ពី​ដើម​ដល់​ចប់​ ទើប​ឈាន​ទៅ​ឃាត់​ខ្លួន​ជន​សង្ស័យ​តែម្តង​៕

Posted in Uncategorized | Leave a comment

ឃាត់​ខ្លួន​បុរស​ចំណាស់​អាយុ​៥៨​ឆ្នាំ​រំលោភ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ បញ្ជូន​ទៅ​តុលាការ​

ដោយ ៖ផ្កាយព្រឹក ថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០១៤ ម៉ោង ០៩:២៣ កោះសន្តិភាព ខេត្ត​ពោធិ៍​សាត់​ ៖បុរស​វ័យ​ចំណាស់​ម្នាក់ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួនបញ្ជូន​ទៅ​តុលាការ​​កាល​ពី​រសៀលថ្ងៃ​ទី​១៤ មីនា ២០១៤បន្ទាប់​ពី​​ផឹក​ស្រា​ស្រវឹង​ចាប់​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​រំលោភ​តែ​មិន​បាន​សម្រេច​ ដោយ​សារ​នាង​រើ​បម្រះរួច​ ​។ ​ លោក​វង សាវ៉េតអធិការ​នគរ​បាល​ស្រុក​ភ្នំ​ក្រវាញ​បាន​ឱ្យ​ដឹង​ថាបុរស​ចំណាស់​​ល្មោភ​កាម​នេះ​ឈ្មោះ​ជា អេង អាយុ​៥៨​ឆ្នាំ​ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ រស់​នៅ​ភូមិ​-ឃុំ​ជាមួយ​គ្នា​ ។តាម​ការ​ស៊ើប​អង្កេត​បាន​ឱ្យ​ដឹង​ថា នៅ​​ថ្ងៃ​ទី​១៣ មីនា វេលា​ម៉ោង​១០និង​៣០​នាទី​ព្រឹកបុរស​ចំណាស់​ល្មោភ​កាម​ស្រវឹង​ស្រា​​បាន​ប្រើ​ល្បិច​ឱ្យ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​យក​ថ្នាំ​នៅ​ឯ​ខ្ទម​ចាំ​ចំការ​មក​ឱ្យ​ម្តាយ​នាង​លេប​។ ពេល​ទៅ​ដល់​ស្រាប់​តែ​តា​ចាស់​រូប​នោះ​ចាប់​នាង​រំលោភ​ទាំង​កម្រោលតែម្តង តែ​មិន​បាន​សម្រេច​ដោយ​សារ​នាង​រើ​បម្រះ​រួច​គួប​ផ្សំ​នឹង​គាត់​ស្រវឹង ហើយ​ប្រដាប់​ភេទ​មិន​រឹង​ផង​​៕ ខេត្ត​ពោធិ៍សាត់​ ​៖ ​បុរស​វ័យ​​ចំណាស់​​ម្នាក់​បាន​​ចាប់​ក្មេង​ស្រី​ជា​អនីតិ​ជន​​រំលោភ​តែ​មិន​​បាន​សម្រេច​​ដោយ​សារ​ក្មេងស្រីរើ​បម្រះ ហើយ​បុរស​នោះ​​ស្រវឹង​ស្រា​​​ផង​​ ។​ករណី​​រំលោភ​​សេព​សន្ថវៈ​​នេះ បាន​កើត​ទ្បើង​​កាល​ពី​វេលា​ម៉ោង​​១០​ព្រឹក​ថ្ងៃ​ទី​​១៣​ មី​នា​ នៅ​ឃុំ​ផ្ទះ​រុង​ ស្រុក​​ភ្នំ​ក្រវាញ​ ​។ ​ លោក … Continue reading

Posted in Uncategorized | Leave a comment

ក្មេង​ស្ទាវ​​ឡើង​ក​​អាយុ​17​ឆ្នាំ​ ចាប់​​រំលោភ​​ប្អូន​ស្រី​​ជីដូន​​មួយ អាយុ​7ឆ្នាំ​​​​បាន​​សម្រេច​​​​ត្រូវ​​ចាប់​​ខ្លួន​

ដោយ ៖ផ្កាយព្រឹក ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៤ ម៉ោង ០៧:០០ កោះសន្តិភាព ខេត្ត​ស្វាយ​រៀង​​​ ៖​​​​​​​ក្មេង​ស្ទាវ​​អាយុ​១៧​ឆ្នាំ​​​​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​​ពីបទ​ចាប់​​​ប្អូន​ស្រី​ជីដូន​មួយ​​អាយុ​​៧​ឆ្នាំរំ​លោភ​សេព​សន្ថវៈ​​រហូត​បាន​​​សម្រេច ​​និង​គំរាម​​មិន​ឱ្យ​​​និយាយ​ប្រាប់​គេ​​បើ​​​​​ប្រាប់​ន​ឹង​ត្រូវ​​វាយ​សម្លាប់​​ចោល ។ករណី​​​​នេះ​កើត​ឡើង​កាល​ពីថ្ងៃទី​​​១៩ ​កុម្ភៈ ​វេលាម៉ោង​​​​៨​​ព្រឹក​នៅ​ចំណុច​​គុម្ព​អំពៅ​​ខាង​ត្បូង​ផ្ទះ​​​​ក្មេង​ស្ទាវ​​រូប​នេះ​ចម​្ងាយ​​​​ប្រមាណ​​ជាង​​១០ម៉ែត្រ​​ស្ថិត​នៅ​​​​​​ភូមិ​ថ្នល់​កែង សង្កាត់​​​​​ពោធិ៍​តា​​ហោ ក្រុង​ស្វាយ​រៀង​។​ ​បើ​​​តាម​នគរបាល​​ប៉ុស្ដិ៍​​រដ្ឋបាល​​​សង្កាត់​ពោធិ៍​តា​ហោ​ ​​​បាន​ឱ្យ​ដឹង​ថា ​ក្មេង​ស្ទាវ​រូប​​នេះ​​​​ឈ្មោះ​​ចិន ចិន្ដា​អាយុ​​​១៧​ឆ្នាំ ​មាន​ទីលំនៅ​​ក្នុងភូមិ​​​កើត​ហេតុ​​​ខាង​លើ ។ប្រភព​​ដដែល​​បន្ត​ទៀត​ថាមុន​ពេល​កើត​ហេតុ​​​​​ឈ្មោះ​ចិន្ដា​នេះ​​បាន​ហៅ​​​​ប្អូន​ស្រីជ​ី​ដូន​​មួយ​​ដែល​​មានផ្ទះជាប់​គ្នា​​ឱ្យ​មក​ផ្ទះ​របស់​ខ្លួន​​​រួច​ឱ្យ​បេះ​ផ្លែ​ស្វាយ​​​ហូប​​​ពេល​បេះ​បានផ្លែ​ស្វាយ​រួច​​ក៏បបួល​​ទៅ​ហូប​​នៅ​អង្រឹង​​ចង​ក្រោម​ដើម​​ស្វាយ​ខាង​ត្បូង​​ផ្ទះ​​ក្នុង​ចម្ការ​អំពៅ​​ចម្ងាយ​ប្រមាណ​​​​ជាង​​១០​ម៉ែត្រ​ ក្រោយ​ពីកុមារី​រង​គ្រោះហូបស្វាយ​​ហើយ​ក៏​បបួល​រួម​ភេទ​​ពេល​​នោះ​ប្អូន​​ស្រី​​ជីដូន​មួយ​​មិន​ព្រម​ក៏​ចាប់​អូស​ដៃ​​នាង​ចូល​ក្នុង​គុម្ព​​​អំពៅ​រួច​​យក​ដៃ​ខ្ទប់មាត់​​​ស​ម្លុ​តមិន​ឱ្យ​ស្រែក​​ហើយ​​ចាប់​​រំ​លោភ​​ទាំង​កំរោល​​រហូត​បាន​សម្រេច​​​​ធ្វើ​ឱ្យ​ក្មេង​ស្រី​​រង​គ្រោះ​​ទើប​តែ​អាយុ​​៧​ឆ្នាំ​​ឈឺ​ចាប់​យ៉ាង​ខ្លាំង​​​​តែ​មិន​​ហ៊ាន​​​ស្រែក​ឬ​​ប្រាប់​គេ​ទេ​ម្យ៉ាងម្ដាយ​និងបង​ៗមិន​នៅ​ផ្ទះ​​​ទុក​ឱ្យ​នាង​តូច​​ចាំ​ផ្ទះតែម្នាក់​ឯង​​ទៀត ។​​រី​ឯ​ក្មេង​ស្ទាវ​​នេះ​​​មាន​ឪពុក​ឈឺស្លាប់​មួយចំហៀង​ខ្លួន​​ដេក​ក្នុង​​ផ្ទះ​​ ​ចំណែក​​​​​ម្ដាយ​​និង​បង​ៗ​​​​ក៏ទៅ​ធ្វើការ​​អស់​ដែរ​ទើប​ឆក់​ឱកាស​​​​បបួល​ប្អូន​ស្រី​​ជី​​ដូន​មួយ​​មក​ចាប់​​រំ​លោភ​​​​តែម្ដង ។ ប្រភព​​បន្ត​ថាលុះដល់​ម៉ោង​​៩​និង​​៣០នាទី​ព្រឹកថ្ងៃ​ដដែល​​​បង​ស្រី​កុមារី​រង​គ្រោះ​​​មក​ដល់​ឃើញ​ឈាម​​​​​​ប្រឡាក់​​​​ក៏​បាន​​សួរ​នាំ​​​ទើប​​ដឹង​រឿង​ក៏​ទៅ​ហៅ​​ម្ដាយ​មក​ប្ដឹង​​​​លោក​អធិ​ការ​ក្រុង​ស្វាយ​រៀង​​ចាប់​ខ្លួន​ជន​នេះ​បាន​​​​នៅ​វេលា​ម៉ោង​​៣​រសៀល​​ក៏ប៉ុន្តែ​​​ក្មេង​ស្ទាវ​ឡើង​ក​នេះ​​​បាន​ប្រកែក​​ ។​​ក្រោយ​មក​​​សមត្ថកិច្ច​​បាន​នាំ​កុមារី​រង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យ​​ខេត្ត​​​​​ដើម្បី​​​ពិនិត្យ​​​ហើយ​​​​​ឃើញ​ថា​ប្រដាប់​ភេទរបស់​​នាង​តូច​​​ដាច់​ដោច​​មាន​របួស​​ធ្ងន​់​ធ្ងរ​​ក៏បាន​​ឱ្យ​​សមត្ថ​កិច្ច​ទៅ​ពិនិត្យ​​កន្លែង​កើត​ហេតុ​​គឺពិត​ជា​មាន​ការ​ចាប់​រំលោភ​​ប្រាកដ​មែនហើយ​​ក៏​យក​កុមារី​​រង​គ្រោះ​​នៅ​សម្រាក​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​រួច​​ឃាត់​ខ្លួន​ជន​សង្ស័យ​​​នៅ​អធិ​ការដ្ឋាន​​នគរ​បាល​​ក្រុង​ដើម្បី​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការ​​ដ្ឋាន​​នគរបាល​​ខេត្ត​​ចាត់​ការ​បន្ត ​។ ​ រហូត​មក​ដល់​ថ្ងៃទី​២០ កុម្ភៈ ​េវលា​ម៉ោង​១​​រសៀល​​​លោក​​​អធិការ​​មិន​អនុ​ញ្ញាត​​ឱ្យ​ថត​រូប​ក្មេង​ស្ទាវ​រូប​នេះ​​​ទេ​ដោយ​ប្រាប់​ថា ​សមត្ថកិច្ច​​កំពុង​​ស៊ើុប​​អង្កេត​ ​៕

Posted in Uncategorized | Leave a comment

ក្មេង​ប្រុស​អាយុ16​ឆ្នាំជាប់​ចោទ ចាប់​ក្មេងស្រី​អាយុ3​ឆ្នាំរំលោភ ត្រូ​វ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន

ដោយ ៖ផ្កាយព្រឹក ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០១៤ ម៉ោង ០៧:០០ កោះសន្តិភាព ខេត្ត​កំពង់​ចាម​ ៖ក្មេង​ប្រុស​ជំទង់​​ម្នាក់​ឈ្មោះ​ ហ៊ែល សុខ​លី អាយុ​១៦​ឆ្នាំ​នៅភូមិ​ប្រសាំ​ ឃុំ​ទំនប់​ ស្រុក​បាធាយ​ត្រូវ​បាន​​នគរ​បាល​ចាប់​ខ្លួន​​ពីបទ​​ចាប់​ក្មេង​ស្រីទើប​​មាន​អាយុ​៣​ឆ្នាំ​​រំលោភ​េសព​សន្ថ​វៈ​​នៅ​ក្នុង​បន្ទប់​រៀន​​នៃ​សាលា​បឋម​សិក្សា​​​ប្រសាំ​ ។ហេតុ​ការណ៍​​រំលោភ​នេះ​បាន​កើតឡើង​​​កាល​ពី​វេលា​ម៉ោង​​៨និង​៣០​នាទី​​​ព្រឹក​​ ថ្ងៃទី​១៦ មីនា ហើយ​នៅ​ថ្ងៃ​ដដែល​នោះ​យុវ​ជន​រូប​នេះ​​ក៏ត្រូវ​បាន​​​ចាប់​ខ្លួនរួច​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដើម្បី​ចាត់​ការ​​​តាម​នីតិ​វិធី ។ ​លោក​អនុ​សេនីយ៍​ឯក​​ ប៉ុក ណាវីអធិការ​​រង​នគរ​បាល​​ស្រុក​បាធាយ​​ បាន​​ឱ្យ​ដឹង​​ថាក្មេង​ស្រី​រង​គ្រោះ​​នា​ព្រឹក​នោះ​ គេ​ឃើញ​​ដើរ​មក​ចូល​លេង​​នៅ​ក្នុង​សាលា​បឋម​សិក្សា​​ប្រសាំ​​ ​ខណៈ​​នោះ​ក្មេង​​ប្រុស​ ហ៊ែល សុខលី​ឃើញ​​​ឱកាស​ស្ងាត់​​ផង​ ក៏​លួង​លោម​ក្មេង​​ស្រី​ចូល​ក្នុង​​ថ្នាក់​រៀន​​រួច​ចាប់​រំលោភ ។ ​លោក​​អធិ​ការ​​រង​​បន្ត​ថា​បន្ទាប់​មក​​ក្មេង​ស្រី​​​​បាន​ដើរ​​ទៅ​ផ្ទះវិញ​​ដោយ​​នៅ​ខោ​​មាន​​​ស្នាម​​​ប្រទ្បាក់​​ទឹក​កាម​ព្រម​​ទាំង​យំ​ដោយ​ការ​​ឈឺ​ចាប់​​។ ​ចំណែក​សាក្សី​​បាន​ឃើញ​​ឈ្មោះ សុខលី​ដឹក​ដៃ​ក្មេង​ស្រី​​ចូល​​ក្នុង​​​ថ្នាក់​ទី​២ រំ​លោភ​​សេព​​សន្ថ​វៈ​​​។នា​ថ្ងៃ​ដដែល​​នោះ ​សមត្ថ​កិច្ច​​បាន​ស្គាល់​​អត្ត​សញ្ញាណ​​ក៏​ហៅ​ក្មេង​ប្រុស​​​រូប​នេះ​​​មក​សួរ​នាំ​​ទៅ​​អធិការ​ដ្ឋាន​​នគរបាល​​ស្រុក​​បាធាយ​ ​និង​សម្រេច​​ឃាត់​ខ្លួន​តែ​ម្តង​​ ។ ​ ​ក្មេង​ប្រុស​ឈ្មោះ​​ … Continue reading

Posted in Uncategorized | Leave a comment

កូន​ក្រមុំ​​រត់​ចោល​រោង​ការ​ ទុក​ឱ្យ​ឪពុក​ម្តាយ​​សង​បណ្ណាការទៅ​ខាង​កូនកំលោះ​

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០១៤ ម៉ោង ១៤:៥៣ កោះសន្តិភាព ខេត្តតាកែវ ៖ ឪពុក​ម្តាយនិង​សាច់​ញាតិ​បាន​ត្រឹម​តែ​អង្គុយ​ឱប​ក្បាល​ជង្គង់​បង្ហូរ​ទឹក​ភ្នែក​នឹក​ដល់ខ្មាស​​អស់​បង​ប្អូន​នៅ​ក្នុង​​ភូមិ​-ឃុំនិងភ្ញៀវ​ដែល​បាន​ចែក​ធៀប​ការ​ដើម្បី​​មក​ចូល​រួម​មង្គល​ការ​កូន​ស្រីដោយ​ក្តី​សប្បាយ​រីករាយ​បំផុតតែ​បាន​រលាយ​ទៅវិញខណៈ​ពេល​​ជិត​ដល់​ថ្ងៃ​ចូល​រោង​ការ​ទៅ​ហើយស្រាប់​តែ​កូន​ស្រី​រត់​ចោល​ផ្ទះ​បាត់​មិន​ដឹង​ទៅដល់ទី​​​ណា​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ខ្មាស​ញាតិ​​​ពេញភូមិនិង​សង​ថ្លៃ​បណ្ណាការទៅ​ឱ្យ​ខាង​កូន​កំលោះ​តែប៉ុណ្ណោះ ។ ហេតុ​ការណ៍​​​កូន​ក្រមុំ​រត់​ចោល​ផ្ទះ​មិន​ព្រម​ចូល​រោង​ការ​ចោល​កូន​កំលោះ​នេះ​ បាន​កើត​ឡើង​​កាល​ពី​ថ្ងៃ​​ទី​៤ ​មីនា ២០១៤​វេលា​ម៉ោង​៨​យប់ ស្ថិត​​នៅភូមិ​អំពិល ឃុំស្លា ស្រុក​សំរោង ខេត្ត​តាកែវ ។ បើ​តាម​សម្តី​សាច់​ញាតិ​ខាង​កូន​ក្រមុំ​បាន​និយាយ​រៀប​រាប់​ថា កូន​ក្រមុំ​​ឈ្មោះ​អ៊ុន ចន្ទ្រា អាយុ​១៨​ឆ្នាំ​ជាកូន​បង​ក្នុង​ចំណោម​កូន​ស្រី​៣​នាក់​នាង​ធ្វើ​ជា​កម្ម​ករ​រោង​ចក្រ​កាត់ដេរ​នៅ​ឯ​ភ្នំពេញហើយ​នាង​​នឹង​ត្រូវ​ចូល​រោង​ការ​នៅថ្ងៃ​ទី​៧ មីនា ២០១៤ដោយ​​ភ្ញៀវចូល​រួម​​​ពិសាភោជនាអាហារ​​នៅ​ថ្ងៃទី​៨ មីនា ។ចំណែក​កូន​កំលោះ​ដែលកូន​ក្រមុំ​​រត់​បាត់​​​​ឈ្មោះ​ឈា មាន អាយុ​៣២​ឆ្នាំរស់​នៅភូមិ​ស្លែង​រមាំង ឃុំជំរះ​ពេន ស្រុក​សំរោង ។ សាច់ញាតិ​ដដែល​​បន្ត​ទៀត​ថា នៅ​​​ថ្ងៃ​ទី​៥ មីនា  ឪពុក​ម្តាយ​កូន​ក្រមុំ​បាន​ជូន​ដំណឹង​ដល់​ខាង​កូន​កំលោះ​ឱ្យ​បាន​​ជ្រាបនិង​ទទឹង​រង់​ចាំ​កូន​ស្រី​ត្រឡប់​មក​ចូល​រោង​ការ​វិញ … Continue reading

Posted in Uncategorized | Leave a comment

ចាប់​​រំលោភ​​​​ជាប់​គុក​3​ឆ្នាំ​​​កន្លះ រួច​​ពី​​ទោស​​រយៈ​ពេល​​1ខែ​​ ចាប់​​រំលោភ​​​​ក្មេង​ស្រី​​​​ថ្មី​ទៀត

ដោយ ៖ផ្កាយព្រឹក ថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០១៤ ម៉ោង ០៧:១០ កោះសន្តិភាព ខេត្ត​កំពង់​ចាម​ ៖អតីតទណ្ឌិត​ពី​បទ​ចាប់​រំលោភ​ម្នាក់​​ឈ្មោះ​ មុ៉ន​ មឿន​ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ រស់​នៅ​ក្នុង​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​តំបែរ​ដែល​ទើបតែ​ចេញ​ពី​ពន្ធនាគារខេត្ត​បាន​​មួយ​​ខែ​បាន​ប្រព្រឹត្ត​ទង្វើ​អគតិ​​ជា​ថ្មី​ទៀត​ដោយ​ចាប់​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​រស់​នៅ​ឃុំ​ស្រុក​ជា​មួយ​គ្នា​រំលោភ​សេព​សន្ថវៈ​នៅ​លើ​គំនរ​ចំបើង​ខាង​កើត​ភូមិ​កាល​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ធ្នូ​ ឆ្នាំ​២០១៣ហើយ​រត់គេច​ខ្លួន​បាន​ប្រមាណ​១​ម៉ោង​ក៏​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​តាម​ប្រមាញ់​ចាប់​ខ្លួន​បាន ។​ លោក​វរ​សេនីយ៍​ត្រី​ ​ហុង​​ គឹម​ហឿន​អធិការ​នគរបាល​ស្រុក​តំបែរ​បាន​ឱ្យ​ដឹងថា​កាល​ពី​វេលា​ម៉ោង​១២​និង​៤​០នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ធ្នូ​ ឆ្នាំ​២០១៣​លោក​នាយ​បុ៉ស្តិ៍​រដ្ឋ​បាល​ឃុំ​ត្រពាំង​ព្រីង​បាន​ទទួល​ទូរ​ស័ព្ទ​ពី​លោក​មេ​ភូមិ​ថាមាន​ករណី​ចាប់​រំលោភ​សេព​សន្ថវៈ​មួយ​បង្ក​ឡើង​ដោយ​ជន​ឈ្មោះ​ មុ៉ន​ មឿន​ទៅ​លើ​ក្មេងស្រី​ម្នាក់​អាយុ​១០​ឆ្នាំ​ ហើយ​ក៏​បាន​រត់​គេច​ខ្លួន ។​ក្រោយ​ពី​ទទួល​បាន​សេចក្តី​រាយ​ការណ៍​នេះ​រូប​លោក​ក៏​បាន​បញ្ជា​ឱ្យ​កម្លាំង​បុ៉ស្តិ៍​បើក​ប្រតិបត្តិ​ការ​តាម​ប្រមាញ់​ជន​ម្នាក់​នេះ​រហូត​ដល់​វេលា​​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​ក៏​ប្រទះ​​ឃើញ​កំពុង​ដើរ​ម្នាក់​ឯង​នៅ​ក្នុង​ភូមិ​បង្ហើរ​ខ្លែង​ ឃុំ​ត្រពាំង​ព្រីង​ក៏​ឃាត់​ខ្លួន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរ​បាល​ស្រុក​តំបែរ​ដើម្បី​សួរ​​នាំ ។​ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជន​ឈ្មោះ មុ៉ន​ មឿន​​បាន​ឆ្លើយ​ថា​ នៅវេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​​ថ្ងៃ​ទី​៣០ ធ្នូ​ ២០១៣​រូបគេបាន​ដើរ​ចេញ​ពី​ផ្ទះ​ទៅ​អង្គុយ​លេង​នៅ​លើ​គំនរ​ចំបើង​មួយ​កន្លែង​​​​​​​​​​​នៅ​ខាង​កើត​ភូមិ​​ ហើយ​ពេល​កំពុង​និយាយ​ទូរ​ស័ព្ទ​ឃើញ​ក្មេង​ស្រី​​ខាង​លើដើរ​ ក៏​ហៅ​ឱ្យ​មក​អង្គុយ​លេង​ជា​មួយ​ ។​ពេល​នោះ​រូបគេ​មាន​ចំណង់​ផ្លូវភេទ​ … Continue reading

Posted in Uncategorized | Leave a comment

ចាប់ខ្លួន​ជន​សង្ស័យ​បង្ខំ​នារីម្នាក់​​រួម​ភេទ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​

ដោយ ៖ផ្កាយព្រឹក ថ្ងៃអាទិត្យ ទី១ ខែមិថុនា ឆ្នាំ២០១៤ ម៉ោង ១៦:២៣ កោះសន្តិភាព ខេត្ត​កណ្តាល​ ៖នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រុង​តា​ខ្មៅបាន​ឃាត់ខ្លួន​បុរស​ម្នាក់​កាល​ពី​វេលា​ម៉ោង​១១ និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ឧសភា ២០១៤នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​យី​ហោ​មង្គល​ ស្ថិត​ក្នុង​ភូមិ​ថ្មីសង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅបន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​នារី​ម្នាក់​ប្តឹង​ចោទ​ប្រកាន់​ថាបាន​បង្ខំ​នាង​រួម​ភេទ​និង​បង្ខំ​នាង​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​។ មន្ត្រី​នគរ​បាល​ក្រុង​តា​ខ្មៅ​បាន​ឱ្យ​ដឹង​ថាជន​សង្ស័យ​ឈ្មោះ​ខៀវ រង្សី ភេទ​ប្រុស អាយុ​២៦​ឆ្នាំមុខ​របរ​មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ប្ញស្សី​ក្រុង​តា​ខ្មៅ​ ។ ចំណែក​​នារី​រ​ង​គ្រោះ​​​​អាយុ​១​៧​ឆ្នាំមា​ន​ទី​​លំ​នៅ​​ក្នុ​ង​​​ក្រុង​តា​​​ខ្មៅ​​​​។ មន្ត្រី​នគរ​បាល​បាន​ឱ្យ​ដឹង​បន្ថែម​ថាក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​ពី​សាក្សីនិង​បណ្តឹង​របស់​នារី​រង​គ្រោះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភានគរ​បាល​បាន​ចុះ​ធ្វើ​រដ្ឋ​បាល​នៅ​បន្ទប់​លេខ​១០៥ ក្នុង​ផ្ទះ​សំណាក់​មង្គល​ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ ព្រម​ទាំង​ដក​ហូត​វត្ថុ​តាង​និង​សម្ភារ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ផងដែរ៕ ខេត្ត​កណ្តាល​ ៖នគរបាលព្រហ្ម​ទណ្ឌ​​ក្រុង​តាខ្មៅបាន​ឃាត់​ខ្លួន​បុរស​ម្នាក់​កាលពីវេលា​ម៉ោង​១១​និង​៥​នាទី​ព្រឹកថ្ងៃ​ទី​៣១​ ឧសភា​នៅ​ក្នុងបន្ទប់​ផ្ទះ​សំណាក់​យីហោ​មង្គល ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ​ក្រុងតា​ខ្មៅ​បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​នារី​រងគ្រោះ​ម្នាក់​ប្តឹង​ចោទ​ប្រកាន់​ថាបង្ខំ​នាង​ឱ្យ​រួម​ភេទ​និង​ប្រើ​ប្រាស់​គ្រឿងញៀន​នៅ​ក្នុងបន្ទប់​ផ្ទះ​សំណាក់​ ។​ មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​ឱ្យ​ដឹង​ថា​ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​នេះ​ឈ្មោះ​ ខៀវ​ រង្សី​ អាយុ​២៦​ឆ្នាំ​មុខរបរ​​មិន​ពិត​ប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្រពើ​ហាសង្កាត់​ព្រែក​ឫស្សី​ … Continue reading

Posted in Uncategorized | Leave a comment

ចាញ់​បោកប្រុស​ព្រាន​​​លង់ខ្លួន​ក្នុង​ផ្ទះ​សំណាក់

បញ្ចូលអត្ថបទ ៖ ច័ន្ធូ ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០១៤ ម៉ោង ១៣:១៣ កោះសន្តិភាព ស្ត្រី​រងគ្រោះ​និង​ប្តី​ពេល​មក​ដាក់​ពាក្យ​ប្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​​ រាជធានី​​ភ្នំ​ពេញ ៖ស្ត្រី​ម្នាក់ត្រូវប្តី​នាំទៅ​​ដាក់​ពាក្យ​ប្តឹង​​នៅ​នគរបាល​ប៉ុស្តិ៍ប្ញស្សី​កែវ កាល​ពីវេលា​ម៉ោង​​១១ព្រឹក​ថ្ងៃទី​​២២ មេសា​​បន្ទាប់​​ពី​ចាញ់​បោក​ប្រុស​​ព្រានលួង​​លោម​​ចូល​ផ្ទះ​សំណាក់ប្ញស្សី​កែវ​ ​ ដោយ​កុហកថាប្តី​នាង​​ចាំ​​នៅ​ក្នុង​​ផ្ទះសំណាក់ហើយ​ពេល​​ចេញ​មក​វិញ​​ត្រូវ​​ប្រពន្ធ​​បុរស​នោះ​​វាយដំ​ធ្វើ​​បាប​​ចោទ​ថាលួច​សហាយ​ស្មន់​ជាមួយ​ប្តី​របស់​​គេ​​ ។​​ហេតុការ​ណ៍​​នេះ​​​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​​១១យប់ថ្ងៃទី​​២០ មេសា ។ ស្ត្រី​​ដែល​ចាញ់​​បោក​គេ​​នោះ​​ឈ្មោះ យី វណ្ណៈអាយុ​​៣៤​ឆ្នាំ មាន​ប្តី​​ឈ្មោះ នួន សារុន ជា​​អ្នក​រត់​ម៉ូតូឌុប​​​​ស្នាក់​នៅ​ផ្ទះ​ជួល សង្កាត់​គី​ឡូ​ម៉ែត្រ​​លេខ​​៦ ខណ្ឌ​ប្ញស្សីកែវចំណែក​​ប្រុស​​ព្រានឃ្លាន​​តណ្ហានោះ​​​​​ត្រូវ​​គេ​ស្គាល់​ឈ្មោះ ប៉ោងអាយុ​​៣០​ឆ្នាំ មាន​ប្រពន្ធ​ស្នាក់​​នៅ​ផ្ទះ​ក្បែរ​គ្នា ។ បើតាមស្ត្រី​​​ឈ្មោះ យី វណ្ណៈ បាន​ឱ្យដឹង​ថាពេល​ចូល​​ដល់​​ផ្ទះសំណាក់ខាងលើ ពុំ​មានការ​​ចាប់​​រំលោភ​ទេព្រោះ​​នាង​ដឹង​ខ្លួន​ទាន់​​ ក៏​ត្រឡប់​មក​វិញស្រាប់​​តែត្រូវប្រពន្ធ​បុរ​សនោះ​វាយ​ដំ​​នាង​ចោទ​ថា​​លួ​ច​សហាយ​ស្មន់​ជាមួយ​ប្តី​​របស់​គេទៅវិញ​​​​ ​។ក្រោយ​មក​ប្តី​​ស្ត្រី​​រងគ្រោះ​​​​ដឹង​​រឿង​នេះ​​ក៏​នាំ​មក​ប្តឹង​​ប៉ូលិស​ប៉ុស្តិ៍​ប្ញស្សីកែវតែម្តង​ ។

Posted in Uncategorized | Leave a comment