ក្មេង​ទំ​នើង​​​៦​នា​​ក់​​ល្បួង​ក្មេង​ស្រី​​អាយុ​​១៤​ឆ្នាំ​ផឹក​​​ស្រា​​​ស្រវឹ​ង​​រួច​​នាំ​គ្នា​​​រំ​លោ​ភ​សេព​​សន្ថវៈ ​​​​សមត្ថកិច្ចចាប់​ខ្លួន​បាន​​ហើយ

បញ្ចូលអត្ថបទ ៖ ច័ន្ធូ

ថ្ងៃសៅរ៏ ទី១៧ ខែឧសភា ឆ្នាំ២០១៤ ម៉ោង ១៣:៣៨

កោះសន្តិភាព

ក្រុមជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន

​​ខេត្ត​ប៉ៃ​លិ​ន​ ​៖​​បន្ទាប់​​​ពី​​ទទួល​​ពាក្យ​​បណ្តឹង​​​ពី​​ឪពុកម្តាយ​​ក្មេ​ងស្រី​​រងគ្រោះនិង​​​បញ្ជាពី​​លោ​ក​​ ជុំ ​សែន​សទ្ធា​​ព្រះ​រាជអា​ជ្ញាអម​សា​លាដំបូង​ខេត្ត ​លោកវ​រ​សេនី​​យ៍​ទោ ​ឆម ​វ៉ាន់​​​​ធី​​​នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​នគ​របាល​ខេត្ត​បា​នដឹ​កនាំ​​​កម្លាំង​​​​​ក្រោម​​​ឱ​វា​ទចុះ​​​​ស្រាវជ្រាវ​​​​​ឃា​ត់ខ្លួន​ក្មេងទំ​នើង​​១​ក្រុម​មានគ្នាចំ​នួន៦​នាក់​​​​​ជា​បន្តប​ន្ទាប់​​​​​​​​​​​​​​​កាល​ពី​​​ថ្ងៃទី១៦ ឧសភា​​ក្រោយ​ពី​ពួក​គេបបួល​​​​ក្មេង​ស្រី​​ អាយុ​​១៤ឆ្នាំ ផឹកស្រាស្រវឹង​រួច​​ធ្វើ​សក​ម្ម​ភាព​​​​រំលោភ​​​សេពសន្ថវៈ​​​​​​​​​​រហូត​​​​បាន​​​សម្រេ​ច​​គ្រ​ប់​គ្នា​ ។

ជន​សង្ស័​យ​ទី១-​​​ឈ្មោះ ​ញឹម ​ផាន ​​ភេទ​ប្រុស​អា​យុ១​៧ឆ្នាំ ​​,ទី​២​​-​​ឈ្មោះ​ ទី​ វីន​ ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ ,​​ទី៣-​​ឈ្មោះ​ ឃុន ​អៀប ​ភេ​ទប្រុស​ អា​យុ២៣​ឆ្នាំ​ទាំង​៣​នា​ក់មុខរបរ​​កសិករ​​​​​​ រស់​នៅ​ភូមិ​អូរ​ច្រា​លិ​ច​​​សង្កាត់​បរ​យ៉ា​ខា​ ​ក្រុង​ប៉ៃ​លិន​ ,​​ទី៤​-ឈ្មោះ ​ជួន​ ម៉ៅ​ ហៅគ​ល់​ភេទ​ប្រុស​ អា​យុ១​៦ឆ្នាំ​ជាសិ​ស្ស​រៀន​នៅវិទ្យា​​ល័យហ៊ុន​សែន​ក្រុងទេ​ពនិម្មិត ,ទី៥-​​ឈ្មោះ​ ​សុខ​​ពៅ​​ ហៅ​ហ៊ីង​​​ ភេ​ទប្រុស​ អាយុ​១៥ឆ្នាំ​ ជា​កសិករទាំ​ងពីរនា​ក់រស់​នៅភូមិ​អូរ​តាពុ​កក្រោម​ ​សង្កា​ត់ទួល​ល្វា​ក្រុង​ប៉ៃលិន​ និង​ទី៦​-ឈ្មោះ​ ​ញៀ​ន ឧ​ត្ត​ម ​ភេទប្រុស អា​យុ​១៩​ឆ្នាំ​​ជា​កសិករ​​ទាំ​ង៣​នាក់ ​រស់​នៅភូមិចំ​ការកា​ហ្វេ សង្កាត់ទួល​ល្វាក្រុ​ងប៉ៃលិ​ន ។

ក្រោយ​ពី​ឃាត់​ខ្លួន​ជនសង្ស័យ​ខាង​លើ​​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​​​រឿង​​បញ្ជូ​ន​ទៅ​តុ​លាកា​រដើ​ម្បី​ចាត់​ការ​​តាម​នី​តិវិ​ធី​​កា​ល​ពី​វេលា​ម៉ោង​​៩និង​៣០នាទី​ព្រឹក​ថ្ងៃទី​​១៧ ឧសភា ។

គួររំលឹកថាក្មេង​​​ស្រី​ម្នាក់​​​​​​​មាន​​អាយុ១​​៤ឆ្នាំត្រូវ​​​​​​គេ​ប្រទះ​​ឃើ​ញដេ​ក​​សន្លប់​​​នៅ​ក្បែ​រ​​​​ខាង​​​​ក្រោយ​​ផ្នូរ​​ខ្មោ​ច​ចិន​​​​​ស្ថិត​​នៅ​​ក្នុង​​​ភូមិ​វត្ត​ សង្កាត់​ប៉ៃ​លិ​​ន​ក្រុង​ប៉ៃ​លិន​ កាល​ពី​​វេលា​ម៉ោង​​៦ព្រឹក​ថ្ងៃទី​​១៦ ឧសភាបន្ទាប់​ពីត្រូវ​​​​​​​ក្មេង​ទំនើ​ង​​មាន​គ្នា​​ប្រហែ​ល​​​​​៦​នា​ក់​​ស្គា​ល់​គ្នា​​​ជាមួ​​យ​ក្មេង​​ស្រី​រ​​ងគ្រោះ​​​ល្បួង​​ឱ្យ​​​នាង​​ផឹ​ក​ស្រា​រ​ហូត​ដល់​​ស្រ​វឹង​រួច​​​ដឹក​តា​ម​​ម៉ូតូ​​​នាំ​​​​ទៅ​​​រំលោ​ភ​ម្ត​ង​ម្នាក់​​ៗ​រហូត​បា​នស​ម្រេច​គ្រប់​​​គ្នា​ហើយ​​​​​រ​ត់​គេច​ខ្លួន​​បាត់​ស្រមោល​​ ​។​​ក្មេង​​​​ស្រី​រង​គ្រោះ​​ ​​អាយុ​១៤ឆ្នាំ​ជាអា​ជីវករ​លក់ដូ​រ​​នៅខា​ងជើង​​ផ្សា​រ​សា​មគ្គី​​ ​ហៅប៉ា​​ហ៊ី​រស់​​នៅ​​​ក្នុង​​​សង្កាត់​​ប៉ៃ​លិន​​ ​​ក្រុង​ប៉ៃ​លិន​ ​។​

ខេត្ត​ប៉ៃលិន​ ៖ បន្ទាប់​ពី​ទទួល​បញ្ជា​ពី​លោក​ ជុំ​សែន​សទ្ធា​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ លោក​វរសេនីយ៍​ទោ​ ឆម​វ៉ាន់​ធី​នាយ​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​ដឹក​នាំ​កម្លាំង​ក្រោម​ឱវាទ​ តាម​ប្រមាញ់​និង​ចាប់​ឃាត់​ខ្លួន​ក្មេង​ទំនើង​១ក្រុម​ មាន​គ្នា​ចំនួន​៦​នាក់​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​ល្បួង​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ឱ្យ​ផឹក​ស្រា​រហូត​ស្រវឹង​លែង​ដឹង​ខ្លួន​រួច​នាំ​គ្នា​ចាប់​រំលោភ​ម្តង​ម្នាក់ៗ​រហូត​បាន​សម្រេច​គ្រប់ៗ​គ្នា​ ។​

ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី ​ សមត្ថ​កិច្ច​បាន​ចេញ​ប្រតិបត្តិ​ការ​ចាប់​ឃាត់​ខ្លួន​ក្មេង​ទំនើង​ទាំង​៦​នាក់​ជា​បន្ត​បន្ទាប់​ ចាប់​តាំង​ពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ឧសភា​ រហូត​ដល់​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ដដែល​ ។​នៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៧​ ឧសភា​សមត្ថ​កិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ក្មេង​ទំនើង​ទាំង​៦​នាក់​ទៅ​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​ ចាត់​ការ​តាម​ច្បាប់​ ។​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ ជា​អ្នក​លក់​បន្លែ​នៅ​ខាង​ជើង​ផ្សារ​សាមគ្គី​ហៅ​ផ្សារ​ប៉ាហុី​ រស់​នៅ​ក្នុង​សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ។​ចំណែក​ក្មេង​ទំនើង​ទាំង​៦​នាក់​នេះ​ មាន​ ១-​ឈ្មោះ​ ញឹម​ ផាន​អាយុ​១៧​ឆ្នាំ​ ជា​កសិ​ករ​ ២-​ឈ្មោះ​ ទី​ វីន​ អាយុ​២៣​ឆ្នាំ​ ជា​កសិ​ករ​៣-​ឈ្មោះ​​ ឃុន​ អៀប​ អាយុ​២៣​ឆ្នាំ​ ជា​កសិ​ករ​ ទាំង​៣​នាក់​រស់​នៅ​ក្នុង​ភូមិ​អូរ​ច្រា​លិច​ សង្កាត់​បរ​យ៉ាខា​ ក្រុង​ប៉ៃលិន​ ។

៤-​ឈ្មោះ​ ជួន​ ម៉ៅ​ ហៅ​គល់​ អាយុ​១៦​ឆ្នាំ​ជា​សិស្ស​វិទ្យា​ល័យ​ ៥-​ឈ្មោះ​ សុខ​ ពៅ​ ហៅ​ហុីង​ អាយុ​១៥​ឆ្នាំ​ជា​កសិ​ករ​ ទាំង​២​នាក់​ រស់​នៅ​ក្នុង​ភូមិ​អូរ​តាពុក​ក្រោម​សង្កាត់​ទួល​ល្វា​ ក្រុង​ប៉ៃ​លិន​ ។​ ៦-​ឈ្មោះ​ ញៀន​ ឧត្តម​ អាយុ​១៩​ឆ្នាំ​ជា​កសិ​ករ​ រស់​នៅ​ក្នុង​ភូមិ​ចំការ​កាហ្វេ​ សង្កាត់​ទួល​ល្វា​ក្រុង​ប៉ៃលិន​ ។​ សូម​បញ្ជាក់​ថា​ ក្មេង​ទំនើង​ទាំង​៦​នាក់​នេះ​បាន​ល្បួង​ក្មេង​ស្រី​ទៅ​រំលោភ​កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦​ ឧសភា​ នៅ​ខាង​ក្រោយ​ក្បែរ​ម៉ុង​សព​ចិន​ក្នុង​ភូមិ​វត្ត​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ហើយ​ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​រំលោភ​រួច​មក​ពួក​គេ​ក៏​នាំ​គ្នា​រត់​គេច​ខ្លួន​បាត់​ស្រមោល​ ។​ លុះ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ដដែល​មាន​កសិ​ករ​ម្នាក់​ជិះ​ម៉ូតូ​ទៅ​មើល​ចម្ការ​តាម​ផ្លូវ​នោះ​ប្រទះ​ឃើញ​ក្មេង​ស្រី​ដេក​សន្លប់​ម្នាក់​ឯង​ ក៏​ដាស់​ឱ្យ​ងើប​សួរ​នាំ​រួច​ក៏​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯក​ជន​មួយ​នៅ​ក្រុង​ប៉ៃលិន​ ដើម្បី​ព្យាបាល​។ ក្រោយ​ពី​សួរ​នាំ​ដឹង​ថា​ នាង​ត្រូវ​ក្មេង​ទំនើង​ព្រួត​គ្នា​រំលោភ​ឪពុក​ម្តាយ​នាង​ក៏​ដាក់​ពាក្យ​ប្តឹង​ទៅ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ឱ្យ​ចាប់​ឃាត់​ខ្លួន​ជន​ល្មើស​តែ​ម្តង​ ។​

ក្មេង​ស្រី​និយាយ​ថ​ា​ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១៥​ ឧសភា​នាង​បាន​នាំ​មិត្ត​ភក្តិ​ស្រីៗ​អាយុ​ប្រហែល​គ្នា​ចំនួន​៤-៥​នាក់​ចេញ​ពី​ផ្ទះ​ទៅ​លេង​នៅ​សួន​កុមារ​ទល់​មុខ​សាលា​ខេត្ត​ក្នុង​ភូមិ​ប៉ាហុី​ត្បូង​ សង្កាត់​ប៉ៃលិន​ ក្រុង​ប៉ៃលិន​ ។​ពួក​នាង​នាំ​គ្នា​អង្គុយ​លេង​នៅ​ទីនោះ​រហូត​ដល់​ម៉ោង​១០យប់​មិត្ត​ភក្តិ​របស់​នាង​ទាំង​អស់​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងៗ​ខ្លួន​ ។​ពេល​នោះ​នាង​នៅ​តែ​ម្នាក់​ឯង​អង្គុយ​លេង​ជាមួយ​នឹង​ក្រុម​ក្មេង​ទំនើង​ចំនួន​៦នាក់​ ដែល​នាង​ធ្លាប់​ស្គាល់​ពួក​គេ​មួយ​ចំនួន​ជាយូរ​មក​ហើយ​តែ​មិន​ចាំ​ឈ្មោះ​ទេ​ ។​ ក្មេង​ស្រី​រង​គ្រោះ​រៀប​រាប់​ទៀត​ថា​ពេល​នោះ​ស្រាប់​តែ​មាន​ក្មេង​ទំនើង​ម្នាក់​ ទៅ​ទិញ​ស្រា​ពីរ​ដប​យក​មក​ដាក់​អង្គុយ​នាំ​គ្នា​ផឹក​នៅ​លើ​សួន​ ហើយ​បបួល​នាង​ឱ្យ​ផឹក​ដែរ​ប៉ុន្តែ​នាង​ប្រកែក​មិន​ព្រឹម​ផឹក​ទេ​ ព្រោះ​មិន​ធ្លាប់​ផឹក​ ។​ប៉ុន្តែ​ពួក​គេ​ចេះ​តែ​បង្ខំ​ឱ្យនាង​សាក​ផឹក​មួយ​កែវ​ ហើយ​មួយ​កែវ​ទៀត​ហើយ​នាង​ក៏​ផឹក​តាម​គេ​រហូត​អស់​ជិត​១ដប​ ។​ បន្ទាប់​ពី​ផឹក​រួច​នាង​ក៏​ស្រវឹង​មើល​អ្វី​មិន​ឃើញ​ ហើយ​សន្លប់​ទៅ​ ។​ ក្រោយ​មក​ស្រាប់​តែ​ពួក​គេ​ទាំង​នោះ​បាន​ដឹក​នាង​តាម​ម៉ូតូ​យក​ទៅ​លើ​ភ្នំ​យ៉ាត​និង​រំលោភ​ម្តង​ម្នាក់ៗ​នៅ​ខាង​ក្រោយ​ម៉ុង​សព​ចិន​រួច​ក៏​ទុក​នាង​ចោល​នៅ​ទីនោះ​ ។​

លោក​វរសេនីយ៍​ទោ​ ឆម​ វ៉ាន់​ធី​ ឱ្យ​ដឹង​ថា​ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​ភ្លាមនិង​ទទួល​បញ្ជា​ពី​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ខាង​លោក​បាន​ចូល​ទៅ​សួរ​នាំ​ក្មេង​ស្រី​ ហើយ​នាង​ប្រាប់​ថា​មិន​ស្គាល់​ឈ្មោះ​ក្មេង​ទំនើង​ទាំង​នោះ​ទេ​ គ្រាន់​តែ​ដឹង​ថា​ក្នុង​ចំណោម​ក្មេង​ទំនើង​ទាំង​នោះ​ នាង​ចំណាំ​មុខ​យុវ​ជន​ម្នាក់​ដែល​ធ្លាប់​ឃើញ​រាំ​ឱ្យ​ក្រុម​តន្ត្រី​ប្រចាំ​ក្រុង​ប៉ៃលិន​ ។​ ពេល​នោះ​សមត្ថ​កិច្ច​បាន​ឆែក​រក​មើល​តាម​ហ្វេស​ប៊ុក​ ដែល​ក្រុម​រាំ​នេះ​បង្ហោះ​ហើយ​ឃើញ​រូប​ភាព​ក្រុម​រាំ​ រួច​យក​ទៅ​​ឱ្យ​ក្មេង​ស្រី​ពិនិត្យ​មើល​ទើប​នាង​ស្គាល់​មុខ​ជន​នេះ​ ហើយ​សមត្ថ​កិច្ច​ក៏​តាម​ចាប់​ខ្លួន​ដល់​ផ្ទះ​ ។បន្ទាប់​មក​ ក៏​បន្ត​ចាប់​ខ្លួន​បក្ស​ពួក​គេ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៦​ ឧសភា​រហូត​ដល់​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ដដែល​ ទើប​ចាប់​បាន​ទាំង​អស់​ ។​
ក្រោយ​ពេល​ចាប់​ឃាត់​ខ្លួន​ ពួក​គេ​សារ​ភាព​ថា​ ពិត​ជា​បាន​រំលោភ​ក្មេង​ស្រី​ម្តង​​ម្នាក់ៗ​មែន​ ៕​

About vawcambodia

លើកកម្ពស់ស្រីនិងកុមារីដែលងាយទទួលរងគ្រោះ ដោយអំពើហឹង្សារក្នុងគ្រួសារ
This entry was posted in Uncategorized. Bookmark the permalink.

Leave a comment