ក្រោក​ពី​តំណេក​ស្រេក​ឃ្លាន​តណ្ហា​ ប៉ុន​ប៉ង​រំលោភ​កូន​ស្រី​ចុង៤ដង​ ​ប្រពន្ធ​ទាន់​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ចាប់ខ្លួន

ដោយ ៖ផ្កាយព្រឹក

ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០១៤ ម៉ោង ១៤:៤៣

កោះសន្តិភាព

ឪពុក​ចុង​ប៉ង​រំលោភ​កូន​ស្រី​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

រាជ​ធានី​ភ្នំពេញ​ ៖នគរ​បាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​១​បាន​ឃាត់​ខ្លួន​បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់បញ្ជូន​មក​កាន់​ទី​ស្នាក់​ការ​នគរ​បាល​ប៉ុស្តិ៍​ទាំង​ព្រឹក​បន្ទាប់​ពីបុរស​រូប​នោះ​ធ្វើ​សកម្ម​ភាព​ចាប់​សម្រាត​សម្លៀក​បំពាក់​កូន​ស្រី​ចុង​របស់ខ្លួនអាយុ​១៦​ឆ្នាំ​ប៉ង​រំលោភ​​សេព​សន្ថវៈ​ប៉ុន្តែ​ត្រូវ​ប្រពន្ធ​មក​ទាន់​ស្រែក​ឆោ​ឡោ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ មេសា ២០១៤ នៅ​ផ្ទះ​លេខ​គ២៧ផ្លូវ​៣៧១ ក្រុម​១៨ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​ទី១ ខណ្ឌ​មាន​ជ័យ​។

នគរ​បាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​១​បាន​ឱ្យ​ដឹង​ថាឪពុក​ចុង​ល្មោភ​កាម​ខាង​លើ​ឈ្មោះ​ង្វៀង យ៉ាំង​អុក អាយុ​៤០​ឆ្នាំជា​ជន​ជាតិ​វៀត​ណាម​ ជា​អ្នក​លក់​ពោត​។​

ក្មេង​ស្រី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថាចាប់​តាំង​ពី​ពេល​ឪពុក​បង្កើត​របស់​នាង​មាន​ស្រី​ផ្សេង​រត់​ចោល​នាង​និង​ម្តាយ រួម​ជាមួយ​ប្អូន​តូចៗ​៣​នាក់​ម្តាយ​របស់​នាង​បាន​លួច​មាន​ស្នេហា​ជាមួយ​ឪពុក​ចុង​ឈ្មោះ​ង្វៀង យ៉ាំង​អុក​រយៈ​ពេល​៧​ឆ្នាំ​ហើយ ប៉ុន្តែ​គ្មាន​ថ្ងៃ​ណា​មួយ​ដែល​នាង​សប្បាយ​ឡើយ​។

នាង​បន្ត​ថា រហូត​ដល់​មួយ​រយៈ​កន្លង​មក​នេះ​ឪពុក​ចុង​របស់​នាង​​​តែង​តែប៉ុន​ប៉ង​រំលោភ​នាងម្តង​ជា​២ដងហើយ​តែ​មិន​បាន​សម្រេច​ បាន​ត្រឹម​តែ​ដោះ​សម្លៀក​បំពាក់​ហើយ​ស្ទាប​អង្អែល​ដើម្បី​កំដរ​អារម្មណ៍​របស់​គេ​តែ​ប៉ុណ្ណោះ។​នៅ​ថ្ងៃ​កើត​ហេតុ​ម្តាយ​របស់​នាង​បាន​ចូល​ដេក​ក្នុង​បន្ទប់​ជាមួយ​ឪពុក​ចុង​ពេញ​មួយ​យប់ លុះ​ព្រឹក​ឡើង​ម៉ោង​៦ និង​៣​០​នាទី​ព្រឹក​ ខណៈ​នាងនិង​ប្អូន​តូចៗ៣​នាក់​កំពុង​ដេក​ជិត​គ្នា​នៅ​ខាង​មុខ​បន្ទប់​ស្រាប់​តែ​ឪពុក​ចុង​រូប​នេះ​បើក​ទ្វារ​បន្ទប់​ចេញ​មក​ធ្វើ​សកម្ម​ភាព​បម្រុង​​រំលោភ​នាង​ក៏​ត្រូវ​ម្តាយ​របស់​នាង​ដើរ​ចេញ​ពី​ក្នុង​បន្ទប់​មក​ទាន់​ស្រែក​ឆោ​ឡោ​ផ្អើល​អ្នក​ជិត​ខាង​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​តែ​ម្តង​៕

About vawcambodia

លើកកម្ពស់ស្រីនិងកុមារីដែលងាយទទួលរងគ្រោះ ដោយអំពើហឹង្សារក្នុងគ្រួសារ
This entry was posted in Uncategorized. Bookmark the permalink.

Leave a comment