អំពើហិង្សាក្នុងគ្រួសារ

និយមន័យនិងប្រភេទអំពើហិង្សាក្នុងគ្រួសារ

អំពើហិង្សាក្នុងគ្រួសារមិនមែនជាបាតុភូតថ្មីនោះទេ។​ ដូចនៅក្នុងប្រទេសផ្សេងៗទៀតដែរ អំពើហិង្សានេះបានកើតឡើង និងកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាជាយូរណាស់មកហើយ។ អំពើហិង្សានេះបានបណ្តាលអោយមានផលប៉ះពាល់យ៉ាងឈឺចាប់ទៅលើជីវិត និងការអភិវឌ្ឍន៍របស់ស្រ្តីជាច្រើនពាន់នាក់នៅប្រទេសកម្ពុជា ភាគច្រើនជាស្រ្តីដែលទទួលរងគ្រោះ។ តាមប្រពៃណីនៅក្នុងសង្គមកម្ពុជា ស្រ្តីតែងតែត្រូវចាត់ទុកថា មានឋានៈទាបជាងបុរស ហើយអំពើហិង្សាដែលផ្អែកលើយែនឌ័រ គឺជាការប្រព្រឹត្តមួយលើអ្នកដែលមានឋានៈទាបជាងខ្លួន។ការត្រួតត្រាលើស្ត្រីត្រូវបានស្តែងឡើង
តាមវិធីផ្សេងៗគ្នាមួយចំនួនតាមអំពើហិង្សាផ្លូវកាយ ព្រមទាំងអំពើហិង្សាផ្លូវចិត្ត ឧទាហរណ៍ដូចជា ការបញ្ចេញកំហឹង ការប្រច័ណ្ឌ ប្រសិនឃើញភរិយានិយាយជាមួយបុរសផ្សេងៗ ការចោទថា ស្ត្រីមិនស្មោះត្រង់ ការហាមមិនអោយស្រ្តីមានទំនាក់ទំនងជាមួយគ្រួសារ ឬមិត្តភ័ក្តរបស់នាង ហើយនិងការទាមទាចង់ដឹងអំពីទីកន្លែងរបស់នាងគ្រប់ពេលវេលា។ ស្ត្រីជាច្រើនខ្វះការយល់ដឹងអំពីអ្វីៗ ដែលនាងអាចធ្វើបាន ដើម្បីគេចអោយផុតពីអំពើហិង្សាក្នុងគ្រួសារដែលចេះតែកើតឡើង ឥតឈប់ឈរ ប្រពន្ធ័ច្បាប់តែងតែខ្វះឧបករណ៍សម្រាប់ជួយស្រ្តី។ ស្ត្រីជាច្រើនក៏រងការកៀបសង្កត់ដោយសង្គម និងវប្បធម៌ដែលរំពឹងថា នាងនៅតែនៅស្ងៀមមិននិយាយស្តី ហើយព្រមទទួលយកអំពើរំលោភបំពាន។

អំពើហិង្សាប្រឆាំងនឹងស្រ្តីភេទមានទម្រង់ខុសគ្នាជាច្រើន។ អំពើហិង្សាក្នុងគ្រួសាររួមមាន ហិង្សាលើផ្លូវកាយ ហិង្សាលើផ្លូវភេទ ហិង្សាលើផ្លូវចិត្ត (រួមទាំងការជេរប្រមាថ ការគំរាមកំហែង និងការហាមប្រាមមិនអោយចូលទៅក្នុងសង្គមជាដើម) ហើយនិងការរំលោភបំពានផ្នែកសេដ្ឋកិច្ច ឬការកៀបសង្កត់ពីមនុស្សម្នាក់ ឬច្រើននាក់ដើម្បីត្រួតត្រាលើមនុស្សឯទៀត ដែលរស់នៅក្នុងគ្រួសារជាមួយគ្នា។ អំពើនេះរួមទាំងការគំរាមកំហែង និងការធ្វើអោយខូច​ខាតដោយចេតនាទៅលើទ្រព្យសម្បត្តិជនរងគ្រោះ ហើយអំពើនេះត្រូវបានប្រព្រឹត្តឡើង ដោយជនណាម្នាក់ដែលមានទំនាក់ទំនងផ្ទាល់ជាមួយជនរងគ្រោះ ដើម្បីត្រួតត្រាលើជនរងគ្រោះ(ដូចជា ម្តាយត្រួតត្រាលើកូន ម្ចាស់ផ្ទះត្រួតត្រាលើអ្នកបំរើ ស្វាមីត្រួតត្រាលើប្រពន្ធ)។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s